ដៃស្តាំតំណាងអោយព្រះអាទិត្យ។ដៃឆ្វេងតំណាងអោយព្រះចន្ទ័។
ដៃស្តាំក៏តំណាងអោយថាមពលវិជ្ជមាន(+)Pingalha,ដៃឆ្វេងតំណាងអោយថាមពលអវិជ្ជមាន(-)Edha។
ប្រពន្ធ័សសៃប្រសាទទាំងអស់មកជួបជុំគ្នានៅបាតដៃរបស់យើង។ពេលយើងដាក់បាតដៃទាំងពីរផ្គុំគ្នាក្នុងកាយវិការសំពះប៉ូលវិជ្ជមាននិងអវិជ្ជមានបានតភ្ជាប់ព្រះអាទិត្យក៏បានជួបព្រះចន្ទ័ខណ:នោះវាធ្វើអោយមានតុល្យភាពក្នុងប្រពន្ធ័សសៃប្រសាទផងវាបង្កើតអោយមានភាពស្រលាញ់ផង។
រីឯការចាប់ដៃគ្នាខណ:ធ្វើគារវកិច្ច,វាធ្វើអោយយើងទទួលពត៌មានដោយគ្មានសតិដឹងយ៉ាងសន្ធឹកសន្ធាប់ពីមនុស្សម្ខាងទៀតដែលយើងចាប់ដៃ។
ប្រពន្ធ័រាងកាយធ្វើការកត់ត្រាពត៌មានទាំងអស់ពេលប៉ះពាល់រាងកាយម្នាក់ទៀត។
តាមវប្បធម៌ឥណ្ឌាគេមិនចង់ទទួលពត៌មានច្រើនពីអ្នកដទៃទេព្រោះពត៌មានក៏ជាផ្នែកមួយនៃ”កម្ម”។ដូច្នេះគេសំពះពេលជួបគ្នា។គេមិនចាប់ដៃទេ។